បុប្ផាមករា

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ក្នុងឱកាសនៃថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំសកលនាថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន Fresh News សូមនាំមកជូននូវចម្រៀងមួយបទ ដែលមានចំណងជើងថា «បុប្ផាមករា» ដើម្បីស្តាប់កម្សាន្តលំហែអារម្មណ៍នាថ្ងៃសម្រាកនេះ។

«បុប្ផាមករា» និពន្ធទំនុកច្រៀងដោយលោក ទូច លាង, បទភ្លេង សម្រួលតន្ត្រី និងប្រគំដោយលោក ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងច្រៀងដោយតារាសំឡេងក្រអួនលោក ជិន វឌ្ឍនា។

«បុប្ផាមករា» បានរៀបរាប់រំលេចនូវភាពស្រស់បំព្រងរបស់ «បុប្ផាមករា» ដែលនាំឱ្យមានការជាប់ចិត្ត និងប្រតិព័ទ្ធពីសំណាក់មនុស្សផងទាំងពួង។ ជាមួយការតែងនិពន្ធដ៏មានអត្ថន័យនៃបទចម្រៀងដ៏មានខ្លឹមសារ អមដោយបទភ្លេង និងសម្លេងរបស់អ្នកចម្រៀងដ៏ក្រអួនផងនោះ ធ្វើឱ្យបទចម្រៀង «បុប្ផាមករា» មានភាពលន្លង់លន្លោចជាទីប្រតិព័ទ្ធនៃសោទិន្ទ្រីយារម្មណ៍។

លោក ជា ច័ន្ធបរិបូរណ៍ បានឱ្យដឹងថា «បុប្ផាមករា» ជាចម្រៀងមួយបទ ដែលនិពន្ធឡើង ដើម្បីឧទ្ទិសដល់ថ្ងៃទី៧ ខែមករា ដែលជាថ្ងៃមួយជួយជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា បានរស់រៀនមានជីវិតឡើងវិញ។ «បុប្ផាមករា» គឺសំដៅដល់ថ្ងៃ «៧ មករា» ដែលប្រជាពលរដ្ឋកម្ពុជា បានចងចាំជាប់ក្នុងក្រអៅបេះ ដ្បិតថា មានថ្ងៃនេះ ទើបប្រជាពលរដ្ឋកម្ពុជា មានឱកាសបន្តជីវិត កសាងជីវភាពឈានមកដល់ដំណាក់កាលដូចពេលបច្ចុប្បន្ននេះ៕
#បុប្ផាមករា
#៧មករា
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv