បទចម្រៀង «រាំវង់ពាមកោះស្នា» រៀបរាប់ពីសមិទ្ធផលដែលកើតឡើងជាបន្ដបន្ទាប់ ក្នុងឃុំពាមកោះស្នា...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

បទចម្រៀង «រាំវង់ពាមកោះស្នា» រៀបរាប់ពីសមិទ្ធផលដែលកើតឡើងជាបន្ដបន្ទាប់ ក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (Video inside)

(កំពង់ចាម)៖ បទចម្រៀង «រាំវង់ពាមកោះស្នា» ដែលរៀបរៀងផ្ដួចផ្ដើមផលិតដោយ លោក សេង ទៀង ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងនិពន្ធបទភ្លេង និងទំនុកច្រៀងដោយ លោក ហ៊ុន ហេង កំពុងត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម។

តាមរយៈបទចម្រៀង «រាំវង់ពាមកោះស្នា» នេះបានរៀបរាប់អំពីសមិទ្ធផល ដែលបានកើតឡើងជាបន្ដបន្ទាប់ ក្នុងមូលដ្ឋានឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម ពិសេសវិស័យអប់រំ ដែលជាវិស័យមួយដ៏សំខាន់ ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

សូមជម្រាបថា កន្លងទៅថ្មីៗនេះ លោក សេង ទៀង ក៏បានផ្ដួចផ្ដើមផលិតចម្រៀងមួយបទរួចទៅហើយ ក្រោមចំណងជើងថា «សាលាបឋមសិក្សា សេង ទៀង ត្រពាំងជ្រៃ» ដែលរៀបបរាប់អំពីការកសាងសាលារៀន សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋានឃុំពាមកោះស្នា។

សូមទស្សនាវីដេអូចម្រៀង ដែលមាននៅខាងក្រោមនេះ៖



* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv