បណ្ឌិត សុខ ទូច ប្រតិកម្មនឹងការលើកឡើងថា...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

បណ្ឌិត សុខ ទូច ប្រតិកម្មនឹងការលើកឡើងថា «រាជបណ្ឌិត្យសភាកម្ពុជា ស្រាវជ្រាវមិនឯករាជ្យ»

(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ បានប្រតិកម្មទៅនឹងការលើកឡើងថា «រាជបណ្ឌិត្យសភាធ្វើការស្រាវជ្រាវដោយមិនឯករាជ្យ»។ លោកបដិសេធចំពោះការលើកឡើងនេះ ហើយអះអាងអ្វីដែលលោកបានធ្វើការស្រាវជ្រាវ គឺធ្វើឡើងតាមវិជ្ជាជីវៈ និងក្រមសីលធម៌ច្បាស់លាស់។

លោកបណ្ឌិត សុខ ទូច បានអះអាងបែបនេះ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «មីក្រូហិរញ្ញវត្ថុ និងផលប៉ះពាល់» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។

លោកបណ្ឌិត សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា៖ « ការពិត ! មិនមែន Academy មិនឯករាជ្យទេ។ យើងឃើញហើយ រាជបណ្ឌិត្យសភា ឈរនៅលើគោលការណ៍៤ៈ ទ្រឹស្តី ផ្សាភ្ជាប់ ស្រាវជ្រាវ និងលទ្ធផល តភ្ជាប់នឹងអ្វីដែលជាហេតុការណ៍ ដែលកើតមាន ហើយមានក្រមសីលធម៌ច្បាស់លាស់»។

លោកអះអាងថា រាល់ការស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា គឺយកធនធានដូចជា បញ្ញវ័ន និស្សិត និងអ្នកនយោបាយ ដែលធ្វើឡើងប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។

លោកបញ្ជាក់ថា៖ « វិជ្ជាជីវៈ ងារឯកឧត្តមថ្ងៃនេះខ្ញុំមែន ថ្ងៃក្រោយខ្ញុំអស់ តែបណ្ឌិត ខ្ញុំមានរហូត គឺរហូតដល់ថ្ងៃខ្ញុំងាប់ ដូច្នេះខ្ញុំត្រូវមានវិជ្ជាជីវៈ ខ្ញុំត្រូវមានសីលធម៌»៕




* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv