បង្ក្រាបជនជាតិចិន ២នាក់ ក្រោយបាញ់ប្លង់នៅខណ្ឌពោធិ៍សែនជ័យ, ខណៈបក្ខពួកខ្លះទៀត...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

បង្ក្រាបជនជាតិចិន ២នាក់ ក្រោយបាញ់ប្លង់នៅខណ្ឌពោធិ៍សែនជ័យ, ខណៈបក្ខពួកខ្លះទៀតកំពុងរត់គេចខ្លួន (Video inside)

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំបញ្ជាដោយលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានចាប់ជនសង្ស័យចំនួន ២នាក់ ជាជនជាតិចិន ដែលបានធ្វើសកម្មភាពបាញ់ប្លន់ នៅក្នុងហាងលក់គុជ ហីហី មួយកន្លែង នៅខាងក្រោយផ្សារឯករាជ្យមួយ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមសេចក្ដីរាយការណ៍ ពីភ្នាក់ងារ Fresh News ប្រចាំខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ បានកើតឡើងនាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងហាងលក់គុជ ហីហី ស្ថិតនៅខាងក្រោយផ្សារឯករាជ្យមួយ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ភ្នាក់ងារ Fresh News ប្រចាំខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍នេះ ដោយមានជនជាតិចំនួន២នាក់ បានធ្វើសកម្មភាពបាញ់ប្លង់ចំនួន២គ្រាប់។ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងម្នាក់ទៀតកំពុងរត់គេចខ្លួន នៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ខណៈដែលកម្លាំងនគរបាល កំពុងធ្វើការឡោមពទ្ធចាប់ខ្លួន។

បច្ចុប្បន្ន ជនសង្ស័យម្នាក់ ដែលជាជនជាតិចិន ត្រូវបានកម្លាំងនគរបាល នាំខ្លួនទៅប៉ុស្ដិ៍នគរបាលចោមចៅទី១។ ខណៈដែលមន្ដ្រីជំនាញនគរបាល និងអាជ្ញាធរ កំពុងសួរនាំនៅកន្លែងកើតហេតុ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv