បងប្អូនខ្មែរមូស្លីមនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចូលរួមពិធីពិសារអំបុក

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

បងប្អូនខ្មែរមូស្លីមនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចូលរួមពិធីពិសារអំបុក តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន (Video inside)

(ត្បូងឃ្មុំ)៖ បងប្អូនសាសនិកឥស្លាមនៅភូមិ៥ ឃុំស្វាយឃ្លាំង ស្រុកក្រួចឆ្មារ នារសៀលថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩នេះ បានជួបជុំគ្នានៅក្នុងស៊ូរ៉ាវអាត់តាក់វ៉ា ដើម្បីចូលរួមអបអរសាទរពិធីពិសារអំបុក តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សាសនិកខ្មែរមូស្លីមនៅភូមិនេះ បានគោរពតាមយ៉ាងខ្ចាប់ខ្ចួននូវការអំពាវនាវរបស់សម្ដេចនាយករដ្ឋមន្ត្រី ខណៈអំបុកត្រូវបានពលរដ្ឋខ្មែរមូស្លីមលាយជាមួយទឹកដូង ទឹកដោះគោ ទឹកដោះគោខាប់ ទឹកដូង ឆ្ងុយឆ្ងាញ់ ខណៈដែលពួកគាត់បានពិសារយ៉ាងសប្បាយចិត្ត ពោរពេញដោយចិត្តសប្បាយរីករាយឥតឧបមា ។

សាសនិកឥស្លាមក្នុងភូមិបានសំដែងចំណាប់អារម្មណ៍ដ៏មានតម្លៃមានន័យដូចគ្នាថា ពួកគាត់ពិសារអំបុកនេះ គឺដើម្បីអបអរសាទរពិធីពិសាអំបុកសាមគ្គីជាតិដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ដែលនេះសបញ្ជាក់ពីតម្លៃ នៃសុខសន្តិភាពភាពជាតិ ឯកភាពជាតិ នៃរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បងប្អូនខ្មែរមូស្លីមនៅមូលដ្ឋានភូមិ៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារនេះ បានសំដែងនូវអំណរអរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានបើកទូលាយដល់សាសនិកឥស្លាម និងបានដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព ការអភិវឌ្ឍន៍ សុខដុមនីយកម្មសាសនាដ៍ល្អប្រសើរ និងមានក្ដីសុខ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv