នាយឧត្តមសេនីយ៍ សៅ សុខា ផ្សព្វផ្សាយនូវចម្រៀងមួយបទ មានចំណងជើងថា «បំភ្លេចមិនបាន» រំលឹកឧទ្ទិសថ្ងៃ២០...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

នាយឧត្តមសេនីយ៍ សៅ សុខា ផ្សព្វផ្សាយនូវចម្រៀងមួយបទ មានចំណងជើងថា «បំភ្លេចមិនបាន» រំលឹកឧទ្ទិសថ្ងៃ២០ ឧសភា ទិវាចងចាំ (Video inside)

(ភ្នំពេញ)៖ បទចម្រៀង «បំភ្លេចមិនបាន» គឺជាស្នាដៃនិពន្ធដោយលោក មាស សារ៉ាវុធ កែសម្រួលដោយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងច្រៀងដោយលោក នៅ ឆៃយ៉ា។

បទចម្រៀង «បំភ្លេចមិនបាន» គឺដើម្បីរំលឹក ឧទ្ទិសទិវាប្រវត្តិសាស្ត្រ សោកនាដកម្មដែលបង្កើតឡើងដោយរបបបនប្រល័យពូជសាសន៍ ប៉ុលពត មកលើប្រជាជន និងមាតុភូមិដ៏កំសត់នៃកម្ពុជា ដែលរងគ្រោះ ឈឺចាប់ខ្លោចផ្សារយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្រោមរបបអាវខ្មៅុយង់ឃ្នង កម្ពុជាប្រជាធិបតេយ្យ។

នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃរំលឹកខួប ថ្ងៃទី២០ ឧសភា ជាទិវានៃការចងចាំ មិនអាចបំភ្លេចបាន នូវមហាទុក្ខសោកវេទនា ការឈឺចាប់ខ្លោចផ្សារបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានរបបអាវខ្មៅធ្វើទារុណកម្ម វាយដំ បង្ខំឱ្យធ្វើការធ្ងន់ហួសកម្លាំង រូបកាយស្គមរីងរៃ ឈឺគ្មានថ្នាំសង្កូវព្យាបាល ការព្រាត់ប្រាស់និរាស្ត្រ ប្តី ប្រពន្ធ កូន ក្រុមគ្រួសារ និងបានកាប់សម្លាប់ប្រជាពលរដ្ឋអស់ជាង៣លាននាក់។

សូមគោរពអញ្ជើញទស្សនាបទចម្រៀង បំភ្លេចមិនបាន៖

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.