នាយករដ្ឋមន្ត្រីកម្ពុជា៖ កិច្ចប្រជុំ CLMTV ជាកិត្តិយសដ៏ធំសម្រាប់កម្ពុជា ស្របពេលដែលរដ្ឋាភិបាល

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

នាយករដ្ឋមន្ត្រីកម្ពុជា៖ កិច្ចប្រជុំ CLMTV ជាកិត្តិយសដ៏ធំសម្រាប់កម្ពុជា ស្របពេលដែលរដ្ឋាភិបាល ដាក់ចេញគោលនយោបាយទេសន្តរប្រវេស៍ ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ (Video inside)

(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការដែលប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ច CLMTV នៅថ្ងៃនេះ គឺជាកិត្តិយសខ្លាំងណាស់របស់កម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយទេសន្តរប្រវេស៍ ស្របតាមយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤។

ការមានប្រសាសន៍បញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ សនៅក្នុងឱកាសដែលសម្តេចតេជោ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ក្នុងក្របខណ្ឌក្រុមប្រទេស CLMTV រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» ដែលបានរៀបចំ នៅសណ្ឋាគារអប្សរាផាឡេស ខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ ដ៏មានសារៈខំាន់នេះ «CLMTV» ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយទេសន្តរប្រវេស៍ការងារ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធិភាព ដែលផ្តល់អត្ថិភាពលើការកែតម្រង់គ្រប់វិស័យ និងបានដាក់ចេញនូវគោលនយោបាយថ្មីមួយចំនួន ដោយផ្តោតការយកចិត្តទុកដាក់លើក្របខណ្ឌគោនយោបាយជាតិគាំពារសង្គម និងការគាំពារពលករទេសន្តរប្រវេស៍»។

នាយករដ្ឋមន្ត្រីមួយរូប ដែលហ៊ានលះបង់អ្វីៗ គ្រប់យ៉ាងជូនមាតុភូមិកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា នៅក្នុងការអនុវត្តន៍ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរាជរដ្ឋាភិបាលកម្ពុជា បានអភិវឌ្ឍន៍របសបសន្តិសុខសង្គម និងប្រព័ន្ធជំនួយសង្គម ហើយសម្រាប់ របបសន្តិសុខសង្គម រាជរដ្ឋាភិបាលបានគិតគូរដល់មន្ត្រីរាជការសាធារណៈ កម្មករ កម្មការិនី និយោជិក វិស័យឯកជន ដោយបង្កើត ឱ្យមានរបបធានារ៉ាបរងផ្នែក សុខមាលភាព ជរាភាព ទុព្វលភាព មរណភាព និងហានិភ័យការងារ ដើម្បីធានាបាននូវសន្តិសុខ ប្រាក់ចំណូល បង្កើនផលិតភាពការងារ និងយុត្តិធម៌សង្គមជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា បន្ទាប់ពីកសាងជាតិឱ្យកាន់រីកចម្រើនជាលំដាប់នោះ ជាលទ្ធផលកម្ពុជាបានដាក់ ឱ្យដំណើរការនូវរបបហានិភ័យការងារ ថែទាំសុខភាព និងសោធននិវត្តន៍ដែលគ្របដណ្តប់លើសហគ្រាស គ្រឹះស្ថាន ផ្នែកផលិតកម្ម ផ្នែកសេវាកម្ម និងផ្នែកសាធារណៈ ស្ទើរតែ១០០% នៃកម្មករនិយោជិត និងមន្ត្រីសាធារណៈ។ ទន្ទឹមនឹងនេះ កម្ពុជាកំពុងរៀបចំ និងដាក់ឱ្យអនុវត្តច្បាប់ស្តីពី របបសន្តិសុខសង្គម នៅឆ្នាំ២០១៩នេះ ដើម្បីពង្រីកវិសាលភាពបន្ថែមដល់ប្រជាពលរដ្ឋដែលប្រកបរបរស្វ័យនិយោជន៍ និងពលករទេសន្តរប្រវេសន៍ ផងដែរ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ស្របតាមរយៈរបបសន្តិសុខសង្គមកម្ពុជា បានបង្កើតប្រព័ន្ធគាំពារសង្គមមួយកាន់តែប្រសើរឡើង ដើម្បីជួយដល់ការអភិវឌ្ឍសុខុមាលភាពសង្គ មជូនដល់កម្មករនិយោជិត និងមន្ត្រីសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ធ្វើឱ្យសង្គមកាន់តែមានសមធម៌។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា ក្នុងក្របខណ្ឌជាតិគាំពារសង្គម កម្ពុជាបានដោះស្រាយលើកម្មការិនី គឺសម្រាប់ស្រ្តីសម្រាលកូន នៅកម្ពុជាឱ្យសម្រាក៣ខែ ទទួលបៀវត្ស១២០ភាគរយ ហើយរដ្ឋជួយឧបត្ថម្ភបើកើតកូន១ គឺ១០០ដុល្លារ កូន២ គឺ២០០ដុល្លារ។ ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានប្រាប់ម្ចាស់ក្រុមហ៊ុន ឱ្យពិនិត្យពលករបរទេស ដែលមកធ្វើការនៅកម្ពុជា ទទួលបាននូវការព្យាបាល ដោយឥតគិតថ្លៃ ហើយកម្ពុជា ក៏ចង់ឱ្យប្រទេសដទៃ ធ្វើបែបនេះចំពោះពលករខ្មែរដូចគ្នា៕




* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv