ទេសរដ្ឋមន្ត្រី គន់ គីម បញ្ជាក់ពីការពង្រឹងសមត្ថភាពរបស់ក្រុមសង្គ្រោះ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ទេសរដ្ឋមន្ត្រី គន់ គីម បញ្ជាក់ពីការពង្រឹងសមត្ថភាពរបស់ក្រុមសង្គ្រោះ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ បានបើកការបណ្តុះបណ្តាលកងកម្លាំងសង្គ្រោះរបស់កម្ពុជាមកពីអង្គភាពផ្សេងៗគ្នារបស់កងយោធពលខេមរភូមិន្ទ ប្រមាណជា ១០០នាក់ ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេក្នុងប្រតិបត្តិការសង្គ្រោះពេលមានគ្រោះមហន្តរាយផ្សេងៗ។

ទន្ទឹមការបណ្តុះបណ្តាលពង្រឹងសមត្ថភាពសង្គ្រោះរបស់ក្រុមការងារសង្គ្រោះហើយនោះ រាជរដ្ឋាភិបាលក៏បានបំពាក់ឧបករណ៍ និងសម្ភារៈគាំទ្រដល់ប្រតិបត្តិការសង្គ្រោះមួយចំនួនទៀត ដែលមានតម្លៃប្រមាណ ៧០ម៉ឺនដុល្លារ។

ដើម្បីបានជ្រាបពីការបណ្តុះបណ្តាល និងការរៀបចំរចនាសម្ព័ន្ធដឹកនាំក្រុមការងារសង្គ្រោះ ពេលមានប្រតិបត្តិការសង្គ្រោះយ៉ាងណានោះ សូមស្តាប់ការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន និងជាប្រតិបត្តិផ្ទាល់លើការងារនេះ។

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.