ទីស្ដីការគណៈរដ្ឋមន្ដ្រី បង្ហាញអំពីវីដេអូមហន្ដរាយ ក្រោយការបាត់បង់សន្ដិភាព...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ទីស្ដីការគណៈរដ្ឋមន្ដ្រី បង្ហាញអំពីវីដេអូមហន្ដរាយ ក្រោយការបាត់បង់សន្ដិភាព ស្មើនឹងការដើរថយក្រោយ៥០ឆ្នាំ (Video inside)

(ភ្នំពេញ)៖ ចាប់តាំងពីឆ្នាំ១៩៩៨មក ប្រទេសកម្ពុជា បានឈានដល់សករាជថ្មីមួយ ដែលយើងអាចនិយាយដោយមោទនភាពបានថា ជាសករាជមាស ពីព្រោះវាជាឱកាសដ៏កម្របំផុតសម្រាប់ប្រទេសដ៏កម្សត់មួយនេះ។

ប្រទេសដែលធ្លាប់តែញ៉ាំញីដោយសង្គ្រាមស៊ីវិលអស់ជាច្រើនទស្សវត្ស និងជាពិសេសបានរអិលធ្លាក់ក្នុងរបបវាលពិឃាតរបស់បន ប៉ុល ពត អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ស្រាប់តែទទួលបានសន្ដិភាព ក្រោមទស្សនវិជ្ជានៃនយោបាយឈ្នះឈ្នះ ដែលផ្ដួចផ្ដើមគំនិត និងដឹកនាំអនុវត្តផ្ទាល់ដោយ សម្ដេចតេជោ ហ៊ុន សែន។

គិតពីចុងឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ននេះ កម្ពុជាមានសន្ដិភាពពេញលេញទូទាំងប្រទេស បាន២១ឆ្នាំហើយ តែបើគិតចាប់ពីថ្ងៃរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលជាចំណុចចាប់ផ្ដើមនៃការធ្លាក់របស់ប្រទេសកម្ពុជា គឺមានរយៈពេល៤៩ឆ្នាំហើយ ទម្រាំតែបានកសាងប្រទេសវិញ បានរីកចម្រើនសម្បូរសប្បាយដូចសព្វថ្ងៃ ដែលជារយៈពេលមួយដ៏វែង ពោលគឺស្មើជាងពាក់កណ្ដាលជីវិតមនុស្សឯណោះ៕

សូមទស្សនាវីដេអូទាំងស្រុងនៅខាងក្រោមនេះ៖

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv