ទីបំផុតទណ្ឌិត សម រង្ស៉ី ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការប្រទេសបារាំង...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

TOP NEWS: ទីបំផុតទណ្ឌិត សម រង្ស៉ី ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការប្រទេសបារាំង សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងលោក ឌី វីជ្ជា

(បារាំង)៖ មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ទណ្ឌិត សម រង្ស៉ី ត្រូវបានតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងលោក ឌី វីជ្ជា អគ្គស្នងការរងនគរបាលជាតិ។

នេះបើយោងតាមការបញ្ជាក់ពីក្រុមមេធាវីរាជរដ្ឋាភិបាល ដែលទទួលព័ត៌មានផ្ទាល់ពីមេធាវីបារាំងការពារក្តីជូនលោក ឌី វិជ្ជា នៅទីក្រុងប៉ារីស ថ្លែងប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

ការសម្រេចដាក់នៅក្រោមការចោទប្រកាន់លើទណ្ឌិត សម រង្ស៉ី នេះ បានធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ដោយដាក់បុគ្គល សម រង្ស៉ី ឱ្យស្ថិតនៅក្រោមការ ចោទប្រកាន់អំពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមការសម្រេចរបស់ចៅក្រមស៊ើបសួរ នៃតុលាការព្រហ្មទណ្ឌ ទីក្រុងប៉ារីស។

ការចោទប្រកាន់នេះគឺត្រូវបានធ្វើឡើងចំពោះគ្រប់ពាក្យសម្ដីចោទប្រកាន់ទាំងអស់ដែលបានលើកឡើងនៅក្នុងពាក្យបណ្ដឹងរបស់លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

ចៅក្រមស៊ើបសួរបារាំងបានកត់សម្គាល់ថា មានតម្រុយ និងភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ ដែលអាចបញ្ជាក់ថា បុគ្គល សម រង្ស៉ី បានប្រព្រឹត្តបទល្មើសដូចដែលបានចោទប្រកាន់ខាងលើ។ សូមបញ្ជាក់ផងដែរថា បុគ្គល សម រង្ស៉ី មិនបានធ្វើការជំទាស់នឹងពាក្យសម្ដីរបស់ខ្លួនដែលត្រូវបានចោទប្រកាន់នោះទេ។ ដូច្នេះការបញ្ជូនបុគ្គល សម រង្ស៉ី ទៅតុលាការព្រហ្មទណ្ឌ ដើម្បីកាត់ទោសគឺជារឿងមិនអាចចៀសផុតឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោក ឌី វិជ្ជា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការដើម្បីប្តឹងបុគ្គល សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង។

តើទណ្ឌិត សម រង្ស៉ី នឹងមានលេសដូចម្តេចទៀត នៅពេលដែលតុលាការប្រទេសបារាំង ជាប្រទេសដែលទណ្ឌិត សម រង្សី កំពុងរស់នៅបច្ចុប្បន្ននេះ បានធ្វើការចោទប្រកាន់ និងឈានទៅដល់ការកាត់ទោសបុគ្គល សម រង្ស៉ី នាពេលខាងមុខដែរនោះ?៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.