ទស្សនាវីដេអូ៖ «អ្នកណាអើយ! ម្តេចអ្នករុកគួន យាយីប្រជាជាតិយើងមិនឈប់ឈរយ៉ាងនេះ?

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ទស្សនាវីដេអូ៖ «អ្នកណាអើយ! ម្តេចអ្នករុកគួន យាយីប្រជាជាតិយើងមិនឈប់ឈរយ៉ាងនេះ? តើអ្នកមានសីលធម៌ទេ?» (Video inside)

(ភ្នំពេញ)៖ «អ្នកណាអើយ! ម្តេចអ្នករុកគួន យាយីប្រជាជាតិយើងមិនឈប់ឈរយ៉ាងនេះ? តើអ្នកមានសីលធម៌ទេ?»។ នេះគឺជាចំណងជើងនៃខ្សែវីដេអូឯកសារពិតមួយ បង្ហាញពីប្រវត្តិសាស្ត្រឈឺចាប់របស់ប្រជាជនកម្ពុជា ដោយសារការជ្រៀតជ្រែករបស់បរទេស អំពើក្បត់ជាតិរបស់អ្នកនយោបាយសម័យចាស់និងថ្មី ដែលនាំឲ្យកើតមាន រដ្ឋប្រហារ សង្គ្រាមស៊ីវិល អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលនៅកម្ពុជាកាលពីជាង៤០ឆ្នាំ។

ជាអកុសល អ្នកនយោបាយប្រឆាំងផ្កាប់មុខសម័យថ្មីនេះ ហាក់នៅវង្វេងមនសិកាជាតិនៅឡើយ ដែលនេះជាគ្រោះថ្នាក់ធំបំផុតរបស់ប្រទេសជាតិ។ ប៉ុន្តែទោះបីជាយ៉ាងណា ប្រជាជនកម្ពុជា ប្តេជ្ញាមិនអនុញ្ញាតឲ្យប្រវត្តិសាស្ត្រជូរចត់នេះ កើតមានសារជាថ្មីនៅកម្ពុជា ទោះបីតាមរូបភាពណាក៏ដោយ។

បច្ចុប្បន្នក្រោមការដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា ពោរពេញដោយសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ។ ជាមួយនឹងការរីកចម្រើនលើគ្រប់វិស័យ និងមានការឯកភាពទឹកដីកម្ពុជា ក៏ត្រូវខិតខំពង្រឹងការឯកភាពខាងទស្សនៈ ដើម្បីរួមគ្នាថែរក្សា ការពារ ភាពសុខសាន្តរបស់ប្រទេសជាតិ ដោយឈរលើស្មារតីផលប្រយោជន៍កម្ពុជាជាធំ ដើម្បីអនាគតកូនចៅអ្នកជំនាន់ក្រោយតទៅរាប់ជំនាន់។ សូមទស្សនាវីដេអូដូចតទៅ៖