ទស្សនាវីដេអូកិច្ចសម្ភាសន៍ទាំងស្រុង៖ សម្ដេចក្រឡាហោម ស ខេង ប្រកាសពីវិធានការ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ទស្សនាវីដេអូកិច្ចសម្ភាសន៍ទាំងស្រុង៖ សម្ដេចក្រឡាហោម ស ខេង ប្រកាសពីវិធានការចំពោះមុខមួយចំនួន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល COVID-19 (Video inside)

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីរៀបចំផែនការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាពចំណុះក្រសួងមហាផ្ទៃទាំងអស់។

ក្នុងកិច្ចប្រជុំនោះ សម្ដេចក្រឡាហោម ស ខេង បានដាក់ចេញវិធានការសំខាន់ៗមួយចំនួន ដើម្បីត្រៀម និងអនុវត្តចំពោះមុខទាំងវិធានការសម្រាប់ក្រសួងមហាផ្ទៃ និងអង្គភាពចំណុះក្រសួងមហាផ្ទៃទាំងអស់។ វិធានការទាំងអស់នោះរួមមាន ផ្អាកការសិក្សានៅតាមសាលាភូមិភាគនគរបាល, ផ្អាកការចូលសួរសុខទុក្ខ អ្នកជាប់ពន្ធនាគារ, ពិនិត្យសុខភាពយ៉ាងតឹងរឹងមន្ដ្រីចេញចូលតាមអង្គភាព ស្ថាប័ន និងវិធានការផ្សេងៗទៀត។

សូមទស្សនាវីដេអូទាំងស្រុង នៃកិច្ចសម្ភាសន៍រវាងអ្នកសារព័ត៌មាន ជាមួយសម្ដេចក្រឡាហោម ស ខេង អំពីវិធានការចំពោះមុខខាងក្រោមនេះ៖

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv