ថ្ងៃនេះក្រសួងប្រកាសថា អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់១២០នាក់

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ថ្ងៃនេះក្រសួងប្រកាសថា អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់១២០នាក់ ហើយពុំមានករណីអ្នកឆ្លងថ្មីទេ
* រាយការណ៍ព័ត៌មានដោយអ្នកនាង យ៉ង់ សក្គុណា, ទូរទស្សន៍ព័ត៌មាន Fresh News

(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងល្អថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីម្នាក់ទៀតហើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១២០នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន២នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

អ្នកដែលជាសះស្បើយជា បុរសជនជាតិខ្មែរ អាយុ ៥៨ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារមួយ នៅក្រុងព្រះសីហនុ (ជាអ្នកប៉ះពាល់ផ្ទាល់ ជាមួយក្រុមអ្នកទេសចរបារាំង មានវីរុសកូវីដ-១៩ នៅក្រុងព្រះសីហនុ និង ជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ចផ្ទាល់ជាមួយ ភ្ញៀវទេសចរបារាំងទាំងអស់នោះ) ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពី បន្ទប់ព្យាបាលក្នុងសណ្ឋាគារមួយ នៅក្រុងព្រះសីហនុ៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.