ត្រឹមតែជាង៣ខែប៉ុណ្ណោះ ស្រ្តីឆ្នើម២នាក់បងប្អូន ដែលបោះទុនផ្តាច់មុខគ្រឿងសម្អាង N.N.P

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ត្រឹមតែជាង៣ខែប៉ុណ្ណោះ ស្រ្តីឆ្នើម២នាក់បងប្អូន ដែលបោះទុនផ្តាច់មុខគ្រឿងសម្អាង N.N.P ប្រចាំខេត្តព្រៃវែង រកចំណូលបានខ្ទង់ម៉ឺនដុល្លារជារៀងរាល់ខែ

(ភ្នំពេញ)៖ លោកស្រី អ៊ុង សុធារ៉ាវន្ត និងលោកស្រី អ៊ី ច័ន្ទធីតា ជាម្ចាស់ដេប៉ូប្រចាំខេត្តព្រៃវែង និងត្រូវជាបងប្អូននឹងគ្នាផងនោះ បានសម្រេចចិត្តបោះទុនផ្តាច់មុខគ្រឿងសម្អាង N.N.P ប្រចាំខេត្តព្រៃវែង។ ត្រឹមរយៈពេលតែជាង៣ខែប៉ុណ្ណោះ ស្រ្តីឆ្នើម២នាក់បងប្អូន អាចរកប្រាក់ចំណូលបានខ្ទង់ម៉ឺនដុល្លារជារៀងរាល់ខែ។

ការលើកឡើងរបស់បងប្អូនស្រីទាំង២នាក់បានធ្វើឡើង នៅក្នុងសិក្ខាសាលារៀបចំនៅសណ្ឋាគារ អ៊ីរ៉ា រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី អ្នកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី និងស្វាមី និងតំណាងដេប៉ូ និងចែកចាយគ្រឿងសម្អាង «NNP» មកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាង២០០នាក់ ចូលរួមផងដែរ។

លោកស្រី អ៊ុង សុធារ៉ាវន្ត គឺជាស្រ្តីមុខជំនាញម្នាក់ ដែលមានមុខរបររួចស្រេចទៅហើយ តែមុខរបរតែមួយរបស់គាត់ មិនបានបំពេញនូវមហិច្ឆិតា របស់គាត់បានឡើយ ទើបលោកស្រី បានសម្រេចចិត្តចាប់ដៃគូជាមួយបងស្រីបោះទុនជាមួយ ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដោយបើកលក់គ្រឿងសម្អាង N.N.P ផ្តាច់មុខ ប្រចាំខេត្តព្រៃវែងតែម្តង។ ការបោះទុននាពេលនេះ មិនបានធ្វើឲ្យលោកស្រី អ៊ុង សុធារ៉ាវន្ត ខាតដើម និងលក់មិនដាច់នោះទេ ផ្ទុយទៅវិញគឺកាន់តែធ្វើឲ្យគាត់ មានចំណូលច្រើនជាងមុនថែមទៀត។

ចំណែក លោកស្រី អ៊ី ច័ន្ទធីតា វិញ ក៏បានរៀបរាប់ឲ្យដឹងដែរថា ការបោះទុនជាមួយគ្រឿងសម្អាង N.N.P បានធ្វើឲ្យជីវិតរបស់លោកស្រី ផ្លាស់ប្តូរជាងមុនឆ្ងាយណាស់។ ផ្លាស់ប្តូរត្រង់ថា ធ្វើឲ្យគាត់មានមុខរបរមួយច្បាស់លាស់ មានប្រាក់ចំណូលរឹងមាំ និងមានតំណាងចែកចាយជាច្រើនទៀតនៅក្នុងដៃ។ លោកស្រី អ៊ី ច័ន្ទធីតា បានបន្ថែមថា ធ្វើជាស្រ្តីមិនត្រូវចុះចាញ់នោះទេ ត្រូវតែរឹងមាំ និងខ្លាំងក្លាគ្រប់ពេលវេលា ហើយត្រូវមានគោលដៅឲ្យច្បាស់លាស់។

ផ្តើមចេញពីកម្មការិនីរោងចក្រ លោកស្រី សួន ស្រីទូច ម្ចាស់ដេប៉ូប្រចាំស្រុកបាភ្នំ ខេត្តព្រៃវែង បានរំលឹកពីជីវិតជូរចត់មុនពេល បោះទុនជាមួយ គ្រឿងសម្អាង N.N.P ថា កាលពីនៅជាកម្មការិនីរោងចក្រ លោកស្រីត្រូវបានថៅកែជនជាតិចិន វាយធ្វើបាប និងមានការមើលងាយពីសំណាក់អ្នកនៅជុំវិញជាច្រើន តែលោកស្រីនៅតែតស៊ូពុះពារជានិច្ច។ ពុះពាររហូត បានជួបជាមួយ N.N.P រហូតទទួលបានជោគជ័យនឹកស្មានមិនដល់។ មកដល់ពេលនេះ លោកស្រី សួន ស្រីទូច អាចសងបំណុលគេអស់ មានទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងអាចរកចំណូលបានជាង៧ពាន់ដុល្លារក្នុងមួយខែៗ។

នៅក្នុងឱកាសនោះដែរ អ្នកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ក្នុងនាមជាថ្នាក់ដឹកនាំនារីប្រមាណជាជាង៦ម៉ឺននាក់ អ្នកស្រី ទ្រី ដាណា បានបញ្ជា់បន្ថែមថា ភាពជោគជ័យរបស់ក្រុមហ៊ុនដាណាទ្រី គឺកើតចេញពីកត្តាមួយចំនួន គឺសមត្ថភាព ភាពសច្ចៈ ស្មោះត្រង់ មិនបោកបញ្ចោតគេ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។ នេះជាអ្វីដែលអ្នកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី តែងតែប្រាប់ទៅកាន់ តំណាងចែកចាយ និងដេប៉ូ ជាង៦ម៉ឺននាក់។

គួរបញ្ជាក់ថា ត្រឹមតែរយៈពេលជាង២ឆ្នាំមកនេះ ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលនាំចូលផ្តាច់មុខគ្រឿងសម្អាងម៉ាក NNP បានពង្រីកវិសាលភាពរបស់ខ្លួននៅទូទាំង ២៥រាជធានីភ្នំពេញ បច្ចុប្បន្ននេះមាននារីប្រមាណ៦ម៉ឺននាក់ហើយ ដែលបានរកស៊ីជាមួយ NNP។

ក្រៅពីបើកជំនួញ ផ្តាច់មុខគ្រឿងសម្អាងម៉ាក NNP ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលមាន អ្នកស្រី ទ្រី ដាណា ជាអគ្គនាយិកាបាន បើកអាជីវកម្មថ្មី ស្រឡាងថ្មីបន្ថែមមួយទៀត គឺហាងមាស ពេជ្រ និងគ្រៀងអលង្ការ «ដាណាលក់គ្រឿអលង្ការ» ហើយអាជីវកម្មមួយនេះ ក៏កំពុងតែរីកចម្រើន និងមានការគាំទ្រពី អតិថិជន ដោយនឹកស្មានមិនដល់ឡើយ៕



* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv