តើមានលក្ខខណ្ឌអ្វីខ្លះទើបចាត់ទុកជាជនក្រីក្រ ឬងាយរងគ្រោះ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

តើមានលក្ខខណ្ឌអ្វីខ្លះទើបចាត់ទុកជាជនក្រីក្រ ឬងាយរងគ្រោះ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល?

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ២៥លានដុល្លារអាមេរិកក្នុងមួយខែ ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងកំលុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រមាណជា ៥៦ម៉ឺនគ្រួសារ។

ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ ត្រូវមានបណ្ណសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ។

តើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ ទើបចាត់ជាជនក្រីក្រហើយទទួលបានបណ្ណសមធម៌នេះ?

លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផែនការ នៃក្រសួងផែនការ បានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយ Fresh News ថា ជនដែលទទួលបានបណ្ណសមធម៌ត្រូវបានពិនិត្យ និងវាយតម្លៃទៅលក្ខខណ្ឌ៣ចំណុចសំខាន់ៗ រួមមាន៖ ស្ថានភាពផ្ទះសម្បែង សម្ភារប្រើប្រាស់ និងស្ថានភាពជីវភាពប្រចាំថ្ងៃ។

ក្នុងបទសម្ភាសន៍នេះ លោក ថេង បញ្ញាធន បានបញ្ជាក់ពីការពីនីតិវិធីពាក់ព័ន្ធមួយចំនួនទៀត ដើម្បីធានាថាមិនមានការឃុបឃិតក្នុងការដាក់សាច់ញាតិ ឬជនមិនមានស្ថានភាពជីវភាពក្រីក្រ ហើយទទួលបានបណ្ណសមធម៌ផងដែរ។

ដើម្បីជ្រាបច្បាស់សូមទស្សនាបទសម្ភាសន៍ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.