ដំណឹងល្អទៀតហើយ៖ ថ្ងៃនេះក្រសួងប្រកាសថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

TOP NEWS: ដំណឹងល្អទៀតហើយ៖ ថ្ងៃនេះក្រសួងប្រកាសថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់៩នាក់ ខណៈរកឃើញអ្នកឆ្លងថ្មីតែម្នាក់
(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួងសុខាភិបាលបានចេញប្រកាសនូវដំណឹងរីករាយបន្តទៀតហើយថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់៩នាក់ ធ្វើឲ្យចំនួនអ្នកជាកើនឡើងរហូតដល់៣៤នាក់ ខណៈរកឃើញអ្នកឆ្លងថ្មីតែម្នាក់ប៉ុណ្ណោះ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៧៦នាក់ នៃអ្នកឆ្លងសរុប១១០នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

ករណីជាសះស្បើយចំនួន០៩នាក់ថ្មីនេះ មានជនជាតិខ្មែរ១នាក់ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប ជនជាតិប៊ែលហ្សិក១នាក់ អាយុ៣៣ឆ្នាំ នៅរាជភ្នំពេញ និងជនជាតិបារាំង៧នាក់ នៅខេត្តព្រះសីហនុ។

ដោយឡែកករណីរកឃើញអ្នកជំងឺកូវីដថ្មី១ករណីនេះវិញ គឺឆ្លងនៅលើបុរសជនជាតិខ្មែរម្នាក់ (រស់នៅសណ្ឋាការមួយក្នុងខេត្តព្រះសីហនុ)។ បុរសរូបនេះជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ចដោយផ្ទាល់ និងប៉ះពាល់ជាមួយនឹងភ្ញៀវទេសចរបារាំងទាំងអស់ ដែលរកឃើញមានផ្ទុកកូវីដ១៩ នៅខេត្តព្រះសីហនុកន្លងមក។

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.