ជនថោកទាប សម រង្ស៉ី បន្តហៅព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃរាស្រ្តខ្មែរថា «វា» ពេញៗមាត់

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

TOP NEWS: កាន់តែព្រហើនពេកហើយ, ជនថោកទាប សម រង្ស៉ី បន្តហៅព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃរាស្រ្តខ្មែរថា «វា» ពេញៗមាត់ (Video inside)

(ភ្នំពេញ)៖ សម្តីជនថោកទាប ក្បត់ជាតិសាសន៍ ក្បត់ព្រះមហាក្សត្រគឺទណ្ឌិត សម រង្ស៉ី បានបន្តហៅព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃរាស្រ្តខ្មែរថា «វា» ពេញមាត់។ សម រង្ស៉ី អើយ, អ្នកឯងព្រហើនពេកហើយ, ស្មោគគ្រោកពេកហើយ អ្នកឯងកំពុងប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងកំពុងធ្វើសត្រូវជាមួយប្រជារាស្រ្តទូទាំងនគរ។

ជនដែលប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងប៉ុនប៉ងរំលាយស្ថាប័នព្រះមហាក្សត្រ ទណ្ឌិត សម រង្ស៉ី រូបនេះបាននិយាយនៅក្នុងសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖ «...គឺព្រះមហាក្សត្រសព្វថ្ងៃហ្នឹង​ គឺគ្មានអំណាចអ្វីទាល់តែសោះ គឺធ្វើតាមតែ ហ៊ុន សែន បញ្ជាឲ្យធ្វើទេ លើកលែងទោស មិនលើកលែងទោស គឺអាស្រ័យលើ ហ៊ុន សែន ទេ ដូច្នេះយើងដោះស្រាយបញ្ហា​ ហ៊ុន សែន ទៅ បញ្ហាមហាក្សត្រ វាដោះស្រាយដោយខ្លួនវាហើយ ព្រោះមហាក្សត្រហ្នឹងធ្វើតាមតែ ហ៊ុន​ សែន ទេ ដូច្នេះខ្ញុំគ្មានរំពឹងព្រះមហាក្សត្រអីទេ»។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ជនក្បត់ជាតិ សម រង្ស៉ី ក៏បានធ្លាប់បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងព្រះបរមរាជវាំង ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៉ី។ បន្ថែមលើនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឱ្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៉ី។ សម្រាប់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ព្រមទាំងស្នើសុំឲ្យឃុំខ្លួនបុគ្គល សម រង្ស៉ី ជាបណ្តោះអាសន្ន បន្ទាប់ពីទទួលបានអធិបញ្ជាពីក្រសួងយុត្តិធម៌។ ដោយឡែកក្រុមមេធាវីរាជរដ្ឋាភិបាល ក៏បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី និងស្នើដល់ស្ថាប័នមានសមត្ថកិច្ច និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរបំផុតលើទណ្ឌិតនេះផងដែរ។

ក្រៅពីនោះមានស្ថាប័នជាច្រើននៃរាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ដាច់អហង្កាលចំពោះការប្រមាថរបស់ជនក្បត់ជាតិ សម រង្ស៉ី៕