គិតត្រឹមម៉ោង ៦ល្ងាចនេះ មនុស្សស្លាប់កើនដល់ ៣នាក់ និងរបួស ១៣នាក់ ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

BREAKING NEWS (Update): គិតត្រឹមម៉ោង ៦ល្ងាចនេះ មនុស្សស្លាប់កើនដល់ ៣នាក់ និងរបួស ១៣នាក់ ក្នុងហេតុការណ៍បាក់រលំសាលាឆាន់នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប

(សៀមរាប)៖ តុល្យការគិតត្រឹមនៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មនុស្សកើនដល់ ១៦នាក់ហើយត្រូវបានជួយសង្គ្រោះចេញពីគំនរសាលាឆាន់ ដែលបានបាក់រលំពេលកំពុង សាងសង់ នៅវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុងសៀមរាប ខេត្ដសៀមរាប ក្នុងនោះ៣នាក់ បានស្លាប់បាត់បង់ជីវិត។

សមត្ថកិច្ចនៅកន្លែងកើតហេតុដែលកំពុងជួយសង្គ្រោះជនរងគ្រោះ បានឲ្យដឹងថា មនុស្សទាំង ៣នាក់ដែលបានស្លាប់នោះ មានម្នាក់ស្លាប់នៅកន្លែងកើតហេតុ និង២នាក់ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ជាមួយគ្នានេះ ក្រុមជួយសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ បាននិងកំពុងចេញទៅជួយសង្គ្រោះដោយសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។

សូមជម្រាបថា នៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មានហេតុការណ៍បាក់ស្រុតសាលាឆាន់កម្ពស់៨ម៉ែត្រ ទំហំ៣០ម៉ែត្រ គុណ២០ម៉ែត្រដែលកំពុងសាងសង់ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យសង្កត់មនុស្ស២០នាក់។

ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តសៀមរាប ដែលបានដឹកនាំបញ្ជាកងកម្លាំងប្រដាប់អាវុធ សហការជាមួយប្រជាពលរដ្ឋធ្វើការជួយសង្គ្រោះដល់ជនរងគ្រោះយ៉ាងសស្រាក់សស្រាំង តាំងពីពេលកើតហេតុដំបូងរហូតមកដល់ពេលនេះ។

អ្នកស្លាប់ចំនួន៣នាក់ រួមមាន៖

ទី១៖ ឈ្មោះ លី សំណាង ភេទប្រុស អាយុ២៨ឆ្នាំ (ស្លាប់)
ទី២៖ ឈ្មោះ យិន សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ (ស្លាប់)
ទី៣៖ ឈ្មោះ ឡន ឡក់ ភេទប្រុស អាយុ៤០ឆ្នាំ (ស្លាប់)

ជនរងគ្រោះទាំង១៣នាក់នេះ រួមមាន៖

ទី១ ឈ្មោះ តឿ តឿម ភេទប្រុស អាយុ៣០ឆ្នាំ
ទី២ ឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ៣២ឆ្នាំ
ទី៣ ឈ្មោះ វិន វី ភេទប្រុស អាយុ២៨ឆ្នាំ
ទី៤ ឈ្មោះ ថ្លុង ចន្ថា ភេទប្រុស អាយុ២៥ឆ្នាំ
ទី៥ ឈ្មោះ ហុក រ៉ាន ភេទប្រុស អាយុ៣៨ឆ្នាំ
ទី៦ ឈ្មោះ ខ្លុង ចាន់ទិត្យ ភេទប្រុស អាយុ២៧ឆ្នាំ
ទី៧ ឈ្មោះ រិល កោះ ភេទប្រុស អាយុ៤៣ឆ្នាំ
ទី៨ ឈ្មោះ មាស ត្រុង ភេទប្រុស អាយុ៤៧ឆ្នាំ
ទី៩ ឈ្មោះ តី រី ភេទប្រុស អាយុ២៦ឆ្នាំ
ទី១០ ឈ្មោះ យ៉ាត ភឿង ភេទប្រុស អាយុ៥៣ឆ្នាំ
ទី១១ ឈ្មោះ សេក សាវុធ ភេទប្រុស អាយុ៣២ឆ្នាំ
ទី១២ ឈ្មោះ តែន ម៉ៅ ភេទប្រុស អាយុ៣១ឆ្នាំ ជាព្រះសង្ឃ
ទី១៣ ឈ្មោះ ធី សុឃុន ភេទប្រុស អាយុ៣០ឆ្នាំ ជាព្រះសង្ឃ

តុល្យការគិតត្រឹមនៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មនុស្សកើនដល់១៣នាក់ហើយត្រូវបានជួយសង្គ្រោះចេញពីគំនរសាលាឆាន់ ដែលបានបាក់រលំពេលកំពុង សាងសង់ នៅវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុងសៀមរាប ខេត្ដសៀមរាប ក្នុងនោះ៣នាក់ បានស្លាប់បាត់បង់ជីវិត៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv