ក្រោយ សម រង្ស៉ី ចោទវិទ្យុបារាំងអន្តរជាតិលំអៀង, លោក ហ្សង់ ហ្វ្រង់ស័រតាន់ ចេញអត្ថបទបកអាក្រាតចរិត និងពុតត្បុតរបស់អ្នកនយោបាយ «ប្រជានិយម»
(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស័រតាន់ នាយកគ្រប់គ្រងការផ្សាយវិទ្យុបារាំងអន្តរជាតិ (RFI) ជាខេមរភាសា និងជាអ្នកបកស្រាយលើភូមិសាស្ត្រនយោបាយ ដ៏មានប្រជាប្រិយភាពបានចេញអត្ថបទនិយាយពីចរិតនយោបាយ និងពុតត្បុតមួយចំនួនរបស់អ្នកនយោបាយប្រជានិយម។ លោក ហ្សង់ ហ្វ្រង់ស័រតាន់ បានអះអាងថា អ្នកនយោបាយប្រជានិយម មិនមែនជាអ្នកប្រជាធិបតេយ្យនោះឡើយ។
ជាការកត់សម្គាល់លោក ហ្សង់ ហ្វ្រង់ស័រតាន់ បញ្ចេញអត្ថបទបកអាក្រាតពីចរិតរបស់អ្នកនយោបាយប្រជានិយមនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីជនក្បត់ជាតិ សម រង្ស៉ី បានវាយប្រហារមកលើវិទ្យុបារាំងអន្តរជាតិជាខេមរភាសាថា ជាវិទ្យុដែលគ្រប់គ្រងដោយមនុស្សមួយក្តាប់តូចមានភាពលំអៀងទៅកាន់រាជរដ្ឋាភិបាល។
ជនក្បត់ជាតិ សម រង្ស៉ី និងបក្ខពួក ត្រូវបានគេហៅថា ជាអ្នកនយោបាយប្រជានិយម ធ្វើនយោបាយបោកប្រាស់រាស្រ្ត និងឆក់ឱកាសក្នុងការផ្គាប់ផ្គន់ចិត្តរបស់រាស្ត្រលើបញ្ហាដែលរាស្ត្រថ្នាំងថ្នាក់ ដោយមិនបានថ្លឹងថ្លែងពីស្ថានភាពពិតរបស់សង្គមជាតិនោះឡើយ។
#SamRainsy
#JeanFrançoisTain
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube
http://www.freshnewsasia.tv