ក្រោយពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅចប់រួចរាល់ ក្រុមអនាម័យចាប់ផ្ដើមសំអាតបរិស្ថានវិញ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សូមមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ! ក្រោយពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅចប់រួចរាល់ ក្រុមអនាម័យចាប់ផ្ដើមសំអាតបរិស្ថានវិញ (Video inside)

(កណ្ដាល)៖ ក្រោយបញ្ចប់ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ នៅក្រុងតាខ្មៅបានចប់រួចរាល់ ក្រុមអនាម័យក្រុងតាខ្មៅ ដឹកនាំដោយលោក តូច ចក់ ប្រធានក្រុមសំអាតអនាម័យបរិស្ថាន នៅព្រលឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារជិត៣០នាក់ ចាប់ផ្ដើមសំអាតបរិស្ថាន នៅតាមបណ្ដោយសួនច្បារមាត់ទន្លេ សួនច្បារមាត់ស្ទឹង សំអាតតាមបណ្ដោយផ្លូវមួយចំនួន ដែលមានសំរាមច្រើនស្កេកស្កះ ដែលកើតមានដោយបងប្អូន ដែលមកទស្សនាពិធីបុណ្យអុំទូក មិនបានទុកដាក់សំរាមត្រឹមត្រូវ។

លោក តូច ចក់ បានឱ្យដឹងថា ក្រុមការងារលោកបានចុះមកសំអាតតាំងពីព្រឹកព្រលឹម ដើម្បីកាយប្រមូល និងរៀបចំសំរាមឲ្យមានសណ្ដាប់ធ្នាប់ ងាយស្រួលឡានសំរាមមកយក ខណៈកម្លាំងជាង២០នាក់របស់លោក បានបោសសំអាតយ៉ាងញាប់ដៃតែម្ដង ដើម្បីបរិស្ថាននៅក្រុងតាខ្មៅឆាប់បានស្អាតវិញ។

លោក តូច ចក់ បានសំនូមពលរដ្ឋទាំងអស់ សូមទុកដាក់សំរាមឲ្យបានល្អ មានសណ្ដាប់ធ្នាប់ វេចខ្ចប់ឲ្យមានរបៀបដើម្បីងាយប្រមូល ជៀសវាងចោលសំរាមក្រៅធុង ធ្វើឲ្យសំរាមរប៉ាត់រប៉ាយជាដើម។

ទន្ទឹមនេះដែរ លោក ហុល ហឿន ជាអ្នកប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រី ដែលមកប្រមូលសំរាមនៅក្រុងតាខ្មៅ ក៏អំពាវដូចគ្នាដែរជុំវិញឥរិយាបទ ពលរដ្ឋយើងមួយចំនួន ខ្វះការសហការពីការទុកដាក់ និងចោលសំរាមផ្ដេសផ្ដាស។

លោកសង្ឃឹមថា ពលរដ្ឋយើងនឹងចាប់ផ្ដើមភ្ញាក់ខ្លួន និងកែឥរិយាបថឲ្យល្អប្រសើរឡើងវិញ ដើម្បីជាគំរូល្អដល់ក្មេងជំនាន់ក្រោយ និងមុខមាត់ប្រទេសយើងផងដែរ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv