ក្រសួងសាធារណការប្រកាសចេញបណ្ណបេីកបរទទួលស្គាល់ជាអន្តរជាតិ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា ចាប់ពីខែសីហា ឆ្នាំ២០២០តទៅ ក្រសួងសាធារណការ នឹងចាប់ផ្តើមចេញបណ្ណបើកបរអន្តរជាតិជូនប្រជាពលរដ្ឋខ្មែរ ដើម្បីផ្តល់ភាពងាយស្រួលអាចបើកបររថយន្តនៅក្រៅប្រទេស។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងបែបនេះ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចររាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង។

ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញពីសមិទ្ធផលការងារពាក់ព័ន្ធការដឹកជញ្ជូនផ្លូវគោក និងការងារគ្រោងនឹងធ្វើជាច្រើនទៀតផ្សេងទៀតផងដែរ។

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.