កម្មវិធីទេសចរណ៍៖ រមណីយដ្ឋានចំការស្វាយ ប្រែពីសមរភូមិក្លាយជាទីទេសចរណ៍...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

កម្មវិធីទេសចរណ៍៖ រមណីយដ្ឋានចំការស្វាយ ប្រែពីសមរភូមិក្លាយជាទីទេសចរណ៍ដ៏ស្រស់ត្រកាលនៅស្រុកសំឡូត (Video inside)

(បាត់ដំបង)៖ ស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង រមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ចំការស្វាយ បានប្រែខ្លួនពីទឹកដីសមរភូមិដ៏ក្ដៅគគុក ក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញខ្លាំងមួយ ដែលមានកន្លែងលេងទឹកកម្សាន្តតាមដងស្ទឹង មានចម្ការភោគផលដំណាំ ម្ហូបអាហារឆ្ងាញ់ៗ មានសួនផ្កាដ៏ស្រស់បំព្រង ព្រមទាំងមានការទទួលបដិសណ្ឋារកិច្ចល្អពីសំណាក់ម្ចាស់រមណីយដ្ឋាន និងបុគ្គលិកគ្រប់គ្នាផងដែរ។

ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០២ ខាងមុខនេះ អង្គភាពព័ត៌មាន Fresh News បានចុះទៅផលិតបានជាវីដេអូទេសចរណ៍ប្រចាំសប្ដាហ៍ ដើម្បីយកមកបង្ហាញជូនទស្សនិកជន ក៏ដូចជាភ្ញៀវទេសចរបានឃើញ និងមានចំណាប់អារម្មណ៍ទៅលេងកម្សាន្ត។

សូមរីករាយទស្សនាវីដេអូទេសចរណ៍របស់ Fresh News ដូចតទៅ៖

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv