កម្ពុជាបដិសេធសំណើសុំផ្តល់សញ្ជាតិដល់ពលរដ្ឋវៀតណាម រស់នៅ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

កម្ពុជាបដិសេធសំណើសុំផ្តល់សញ្ជាតិដល់ពលរដ្ឋវៀតណាម រស់នៅ និងរកស៊ីនៅតំបន់អភិវឌ្ឍន៍ត្រីកោណ

(ភ្នំពេញ)៖ វៀតណាម បានស្នើឱ្យកម្ពុជាផ្តល់សញ្ជាតិដល់ពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅ និងរកស៊ីក្នុងខេត្តនៃតំបន់អភិវឌ្ឍន៍ត្រីកោណ តែត្រូវបានកម្ពុជាបដិសេធ។

សំណើរបស់វៀតណាម បានធ្វើឡើងនៅសន្និសីទ លើក ទី ៧ នៃ គណៈកម្មការ កិច្ច ការ បរទេស សភា កម្ពុជា ឡាវ និង វៀតណាម ដែល សភា វៀត ណាម ទទួល ធ្វើ ជា ម្ចាស់ ផ្ទះរៀបចំសន្និសីទនេះ។ សន្និសីទនេះមានគោលដៅជជែកទៅលើការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម ដែលកម្ពុជាមានខេត្តចំនួន៤ រួមមាន ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។

លោក ឈាង វុន តំណាងសភាកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូទៅចូលរួមសន្និសីទខាងលើនេះ បានប្រាប់ក្រុមអ្នកព័ត៌មានក្នុងដំណើរនិវត្តន៍មកប្រទេសកម្ពុជាវិញនៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ថា ក្នុងសន្និសីទមានបញ្ហាជាច្រើនត្រូវបានលើកមកជជែក ហើយមានបញ្ហាតានតឹងផងដែរ។

បើតាមលោក ឈាង វុន ក្នុងចំណោមបញ្ហាជាច្រើននោះ ភាគីវៀតណាម បានលើកឡើងពីបញ្ហាដែលកម្ពុជាមិនព្រមផ្តល់សញ្ជាតិឱ្យពលរដ្ឋរបស់ខ្លួនកំពុងរស់នៅក្នុងខេត្តស្ទឹងត្រែង។

«ភាគីវៀតណាមលោកបានស្នើយើងពីរឿងប្រជាពលរដ្ឋវៀតណាម ដែលមករស់នៅតំបន់ណុងយូរហើយម៉េចយើងមិនផ្តល់សញ្ជាតិឱ្យអ៊ីចឹង? ខ្ញុំ និងគណៈប្រតិភូយើងបានឆ្លើយតបច្បាស់លាស់ពីរឿងនេះថា យើងមានច្បាប់ទម្លាប់របស់យើង ហើយច្បាប់ជាច្រើនក្នុងហ្នឹងរួមទាំងច្បាប់សញ្ជាតិហ្នឹងផង ច្បាប់អន្តោប្រវេសន៍ផង។ យើងមិនអាចឱ្យគាត់ ឱ្យគ្រប់សញ្ជាតិអូតូម៉ាទិច ស្វ័យប្រវត្តិចំពោះបងប្អូនវៀតណាមរបស់គាត់ ដែលមករស់នៅខុសច្បាប់នៅក្នុងដែនដីកម្ពុជាកន្លងទៅយើងមិនអាចឱ្យកើតទេ»។ លោក ឈាង វុន បានគូសបញ្ជាក់។

បើតាមលោក ឈាង វុន នៅក្នុងសន្និសីទស្តីពីបញ្ហាអភិវឌ្ឍន៍នៅតំបន់ត្រីកោណនេះ លោកបានបញ្ជាក់ទៅតំណាងសភាវៀតណាម និងឡាវដែរថា រឿងទឹកដីនេះ ក៏ដូចជារឿងសញ្ជាតិ គឺជាចំណុចរសើបខ្លាំងណាស់ ក្តៅខ្លាំងណាស់ ភាគីណាមួយហ៊ានលះបង់អាហ្នឹងសត្រូវនយោបាយគេនឹងចោទប្រកាន់ថាក្បត់ជាតិជាមិនខាន។

លោកបានបញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន មានជំហរមួយច្បាស់លាស់ណាស់ក្នុងរឿងទឹកដី និងសញ្ជាតិនេះ គឺការពារដាច់ខាតមិនឱ្យរបេះទឹកដីទៅគេទ ហើយសញ្ជាតិមិនមែនចេះតែឱ្យគេបំពានយកសញ្ជាតិកម្ពុជាបានស្រេចនឹងចិត្តនោះដែរ៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv