កញ្ញា ស៊ន សៀវមី ប្តេជ្ញាដណ្តើមមេដាយពីព្រឹត្តិការណ៍ Sea Games នៅហ្វីលីពីន

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

កញ្ញា ស៊ន សៀវម៉ី ប្តេជ្ញាដណ្តើមមេដាយពីព្រឹត្តិការណ៍ Sea Games នៅហ្វីលីពីន

(ភ្នំពេញ)៖ កញ្ញា ស៊ន សៀវម៉ី ម្ចាស់មេដាយមាសអាស៊ី ហ្គេម (Asian Games)កាលពីឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ Sea Games នៅឆ្នាំ២០១៧ បានប្តេជ្ញាប្រឹងប្រែងដណ្តើមឱ្យបានមេដាយបន្តទៀត នៅក្នុងព្រឹត្តិការណ៍ Sea Games លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ។

ម្ចាស់មេដាយមាស Sea Games លើវិញ្ញាសាកីឡាតេក្វាន់ដូ កាលពីឆ្នាំ២០១៧រូបនេះ បានអះអាងថា នៅមុនការចេញទៅប្រកួតនេះ កញ្ញា ក៏ដូចជាកីឡាករ កីឡាការិនីតេក្វាន់ដូដទៃទៀត បានទៅហ្វឹកហាត់នៅកូរ៉េខាងត្បូងអស់រយៈពេលពីរខែ។ កញ្ញា បានបន្ថែមថា ទាំងរូបកញ្ញា និងកីឡាករ កីឡាការិនីដទៃទៀត សុទ្ធតែបានត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ព្រឹត្តិការណ៍ Sea Games។

កញ្ញា សៀវម៉ី បានចូលរួមប្រកួតកីឡា Sea Games ចំនួន៣ដងរួចមកហើយ ហើយទទួលបានមេដាយទាំង៣លើក ដោយមួយលើកទទួលបានមេដាយសំរឹទ្ធិ និងពីរលើកទៀត ទទួលបានមេដាយមាស។

សៀវម៉ី នៅតែមានក្តីសង្ឃឹមថា ការប្រកួតកីឡ Sea Games លើកទី៣០ ដែលជាការប្រកួតលើកទី៤សម្រាប់កញ្ញានេះ នឹងទទួលបានលទ្ធផលល្អ។ តែទោះជាយ៉ាងណា កញ្ញា នឹងប្រឹងប្រែងព្យាយាមធ្វើឱ្យបានល្អ ដើម្បីដណ្តើមមេដាយបន្តទៀត៕

#SeaGames
#Cambodia
#SornSeavmey
#TAEKWONDO
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv